ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ២៧ តុលា ២០២០


ព័ត៌មានពេលព្រឹក៖ ២៧ តុលា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ខួប​ទី២៩​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​ប្រារព្ធ​ដោយ​បាតុកម្ម​​ប្រឆាំង​​ចិន។ លោក ហ៊ុន សែន ឲ្យ​អ្នក​រិះគន់​បង្ហាញ​ភស្តុតាង​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​រឿង​ «វត្តមាន​កង​ទ័ព»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក​​​​ចាប់​ផ្តើម​ទស្សនកិច្ច​ក្នុង​ប្រទេស​ឥណ្ឌា​​ ដែល​ជា​ប្រទេស​ទីមួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​​​នៅ​អាស៊ី។ ប្រទេស​អាមេនី​និង​អាស៊ែបៃហ្សង់​ ចោទ​​​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ថា​បាន​រំលោភ​លើ​បទ​ឈប់​បាញ់​គ្នា​​ដែល​​ជ្រោមជ្រែង​ដោយ​អាមេរិក។ ទី​ក្រុង​​ធំ​បំផុត​ទី​ពីរ​របស់​​អូស្ត្រាលី​ ត្រូវ​​​បើក​ឲ្យ​សកម្មភាព​ឡើង​​វិញ​​ បន្ទាប់​ពី​បិទ​អស់​បី​ខែ​​ដោយ​សារ​វិធានការ​ទប់ស្កាត់​កូវីដ១៩។ លោក​ស្រី Barrett​ អាច​ត្រូវ​បាន​តែង​តាំង​​ជា​ចៅ​ក្រម​​​តុលាការ​កំពូល​អាមេរិក​នៅ​ថ្ងៃ​ចន្ទ។ ចំនួន​សន្លឹក​ឆ្នោត​បោះ​មុន​កាល​កំណត់​​បាន​កើន​លើស​ចំនួន​​កាល​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦។ លោក Donald Trump យក​ចិត្ត​មនុស្សចាស់ ដោយ​សារ​មានការ​​គាំទ្រ​​តិច​ជាង​លោក Joe Biden៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG