ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ២១ តុលា ២០២០


ព័ត៌មានពេលព្រឹក៖ ២១ តុលា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ច្រាន​ចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ និង​បណ្តឹង​ទាស់​របស់​សកម្មជន​សិទ្ធិ​មនុស្ស។ សកម្មជន​គាំទ្រ​លោក កឹម សុខា ២នាក់ ត្រូវ​ចោទ​ប្រកាន់​ថា​«ប្រមាថ​ព្រះ​មហាក្សត្រ»។ តុលាការ​កោះ​ហៅ​មេដឹកនាំ​ក្រុម​ជំទាស់៩​រូប ​រួម​ទាំង​លោក សម រង្ស៊ី​​​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ពី​បទ​ឧបឃាត។ រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​នឹង​ចូលរួម​កិច្ចប្រជុំ ​អាស៊ាន-អង្គការ​សហប្រជាជាតិ ស្តី​អំពី​បញ្ហា​សាកល​និង​វិបត្តិ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋាភិបាល​​ប្រទេស​អង់គ្លេស ​គាំទ្រ​ការ​​ធ្វើ​តេស្ត​សាកល្បង​​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ​​ដែល​មាន​សក្តានុពល​មួយ។ មន្ត្រី​ផ្លូវការ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក ​ថា ​សហរដ្ឋ​អាមេរិក​គាំទ្រ​សេរីភាព​បញ្ចេញ​មតិ ​ពេល​មាន​ការ​ចាប់ខ្លួន​ក្រុម​បាតុករ​ថៃ។ គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស Guinea ​(ហ្គីណេ) ​និយាយ​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់ ក្នុងជម្លោះ​ពាក់ព័ន្ធ​ការ​បោះឆ្នោត និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG