ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ១៥ តុលា ២០២០


ព័ត៌មានពេលព្រឹក៖ ១៥ តុលា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​​​ប្រកាស​អាសន្ន​​ពី​កម្ពស់​ទឹក​ស្ទឹង​ព្រែកត្នោត​ក្រោយ​ទំនប់​​​ខ្នង​​ភ្នំ​គីរីរម្យ​បាក់។ ពលរដ្ឋ​ចាក​ចោល​ផ្ទះ​គេច​ពី​ជំនន់​ស្ទឹង​ព្រែកត្នោត​ដែល​លិច​ជាយ​ខាង​ត្បូង​ក្រុង​ភ្នំពេញ​។ សហជីពថា ​កម្មករ​ចាប់​ផ្តើម​ប្រមូល​សំរាម​ ក្រោយ​ក្រុមហ៊ុន​ស៊ីនទ្រី​ព្រមព្រៀង​បើក​ប្រាក់​អត្ថប្រយោជន៍​នៅ​ដើម​ឆ្នាំ​ក្រោយ។ ក្រុមហ៊ុន​ស្ករ​ថៃ Mitr Phol ​ថ្លែង​ការពារ​​ខ្លួន​​ក្នុង​គម្រោង​វិនិយោគ​នៅ​កម្ពុជា​ ខណៈ​រង​បណ្តឹង​ពី​អ្នក​ភូមិ​ខ្មែរ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធសភា​អាមេរិក​ប្រឹងប្រែង​តែងតាំង​លោកស្រី Barrett សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​មក​ដល់។ លោក​ប្រធានាធិបតី​ Trump នឹង​ធ្វើ​ការ​ពិភាក្សា​​បែប​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ជួន​គ្នា​នឹង​គូ​​​ប្រជែង​របស់​លោក គឺ​លោក Joe Biden។ ក្រុមហ៊ុន​ឱសថ​អាមេរិក​​​​​ Eli Lilly ផ្អាក​ការ​សាក​ល្បង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩​ ដោយសារ​ហេតុផល​សុវត្ថិភាព។ ប្រទេស​អាស៊ែបៃហ្សង់​ចោទ​ប្រទេស​​អាមេនី​ថា​ ព្យាយាម​​វាយ​ប្រហារ​​ទៅ​លើ​បំពង់​បង្ហូរ​ប្រេង​របស់​ខ្លួន ខណៈ​ភាព​តាន​តឹង​នៅ​បន្ត​កើន​មាន។ ក្រុម​អវកាសយានិក​អាមេរិក​និង​រុស្សី​ធ្វើ​ដំណើរ​​ដោយ​ជោគជ័យ​ទៅ​​ស្ថានីយ​អវកាស​​អន្តរជាតិ​ដោយ​ប្រើ​ពេល​តែ​៣​ម៉ោង​៕  

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG