ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ៩ តុលា ២០២០


ព័ត៌មានពេលព្រឹក៖ ៩ តុលា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក​ ហ៊ុន សែន កោត​សរសើរ​ក្រុមហ៊ុន​ឯកជន​មិន​បិទ​ដំណើរការ គ្រា​មាន​វិបត្តិ​កូវីដ១៩។ ដី ៦០០ ហិកតា​នៅខេត្ត​ព្រះសីហនុ ត្រូវ​កាត់​ឲ្យ​ក្រុមហ៊ុន​គ្រួសារ​ឧកញ៉ា លី យ៉ុងផាត់ ខណៈ​រដ្ឋមន្ត្រី​កសិកម្ម​ថា «​ទុក​អត់​ប្រយោជន៍»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ភ្លើង​ឆេះព្រៃ​នៅ​តំបន់​ភាគ​ខាងលិច​សហរដ្ឋ​អាមេរិក​គំរាម​ការ​ផ្គត់ផ្គង់​ទឹក ខណៈ​អាជ្ញាធរ​មាន​វិធានការ។ លោក​ប្រធានាធិបតីអាមេរិក Trump ច្រានចោល​ជម្រើស​ដេញដោល​តាម​អនឡាញ​ជាមួយ​លោក Biden។ អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​បិទ​ជំរំ «ឃុំខ្លួន» ជនជាតិ​រូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ កវី​​អាមេរិកាំង Louise Gluck ​បាន​ទទួល​រង្វាន់​ណូបែល​ខាង​ផ្នែក​អក្សរសាស្ត្រ។ លោក Trump ថា កងទ័ព​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ គួរ​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​វិញ​នៅ​បុណ្យ​ណូអែល​(Christmas)៕​

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG