សៀវភៅ«នៅក្រោមស្រមោលនាគ»បង្ហាញពីការពង្រីកអំណាចចិននៅអាស៊ាន
កំណត់និពន្ធ៖ សៀវភៅថ្មីដែលមានចំណងជើងថា«នៅក្រោមស្រមោលនាគ» (In the Dragon's Shadow)របស់អ្នកសារព័ត៌មានជើងចាស់Sebastian Strangio បានពិនិត្យមើលលើការងើបឡើងវិញនៃមហាអំណាចចិននិងការខិតខំពង្រីកឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់មួយមានការប្រឆាំងតិចតួច។ បណ្តាប្រទេសនៅក្នុងតំបន់ខិតខំឆក់យកឱកាសទទួលផលប្រយោជន៍សេដ្ឋកិច្ចពីការវិនិយោគដ៏មហាសាលរបស់ចិន ហើយទន្ទឹមគ្នានេះដែរក៏ខិតខំប្រឹងប្រែងរក្សាអធិបតេយ្យភាពរបស់ខ្លួន។ ពួកគេក៏មិនចង់ធ្លាក់ចូលនៅក្នុងប៉ូលណាមួយនៃមហាអំណាចចិននិងសហរដ្ឋអាមេរិកផងដែរ។ សៀវភៅ«នៅក្រោមស្រមោលនាគ»បានចេញផ្សាយនៅសហរដ្ឋអាមេរិកនៅថ្ងៃទី២២ ខែកញ្ញា នេះ។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកSebastian Strangio នៅមុនសៀវភៅនេះបានចេញផ្សាយដែលមានខ្លឹមសារដូចតទៅ៖
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន