ព័ត៌មានអំពីកម្ពុជាមានដូចជា សេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មានដាក់បន្ទុកអ្នកផ្តល់សេវា ប៉ះពាល់ឯកជនភាព និងរឹតត្បិតសេរីភាពបញ្ចេញមតិ។ អង្គការក្រៅរដ្ឋាភិបាល៖ ការស្រង់ស្ថិតិបុគ្គលិកដោយអាជ្ញាធរមូលដ្ឋានជាការគំរាមកំហែង។ ព័ត៌មានអន្តរជាតិវិញមានដូចជា តុលាការកំពូលសហរដ្ឋអាមេរិកអនុញ្ញាតការដាក់កម្រិតលើការបោះឆ្នោតតាមប្រៃសណីយ៍ក្នុងរដ្ឋ South Carolina។ ពលរដ្ឋអាមេរិកាំងជិត ៤ លាននាក់បានបោះឆ្នោតរួចហើយ ដែលជាចំនួនមួយខ្ពស់មិនធ្លាប់មានពីមុនមក។ ប្រធានគណៈកម្មាធិការរដ្ឋសភាថា មន្ត្រីទីភ្នាក់ងារ USAGM បំពានដែនសមត្ថកិច្ចរបស់ខ្លួន។ ច្បាប់វិនិយោគថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី បង្កកំហឹងដល់ក្រុមអ្នកការពារសិទ្ធិកម្មករ និងបរិស្ថាន។ អ្នករិះគន់ទាមទារឲ្យមានការឆ្លើយតបខ្លាំងក្លាជាងមុនពីអឺរ៉ុប ជុំវិញការដាក់ថ្នាំបំពុលលើអ្នកប្រឆាំងរដ្ឋាភិបាលរុស្ស៊ី៕