ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ៦ តុលា ២០២០


ព័ត៌មានពេលព្រឹក៖ ៦ តុលា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកវិភាគ៖​ ការ​វាយ​កម្ទេច​អគារ​កងទ័ព​ជើងទឹក​ជួសជុល​ដោយ​អាមេរិក​ បង្កើន​មន្ទិល​កម្ពុជា​កាន់​តែ​រំកិល​ទៅ​រក​ចិន​។ ក្រសួងការពារជាតិ​អាមេរិក​សុំ​ឲ្យ​កម្ពុជា​ពន្យល់​អំពី​ការ​កម្ទេច​អគារ​ជំនួយ​សហរដ្ឋអាមេរិក​នៅ​មូលដ្ឋាន​រាម។ តុលាការ​កាត់ទោស​ចាង​ហ្វាង​សារ​ព័ត៌មាន​ TVFB ​រឿង​បង្ហោះ​សម្តី​របស់​លោក​ហ៊ុន សែន​ តែ​ព្យួរ​ទោស​។ ស្ថាប័ន​បោះ​ឆ្នោត​គ.ជ.ប.​អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តើ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ របស់​លោក Trump អាច​ធ្វើ​ឲ្យ​ប្រែប្រួល​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ទេ? រដ្ឋបាល​លោក​ Trump​ មាន​សុទិដ្ឋិនិយម​ថា​ លោក​ប្រធានាធិបតី​នឹង​អាច​​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ចន្ទ​​នេះ។ អ្នក​នាំ​ពាក្យ​សេតវិមាន​ធ្វើ​តេស្ត​ឃើញ​មាន​ជំងឺ​កូវីដ១៩។ មន្ត្រី​ក្នុង​រដ្ឋNew Jersey កំពុង​ទាក់​ទង​រក​​អ្នក​ចូលរួម​ក្នុង​កម្មវិធី​រៃអង្គាស​​ប្រាក់​​របស់​លោក​ Trump កាល​ពី​សប្តាហ៍​មុន។ យុទ្ធនា​ការ​រក​សំឡេង​​​ឆ្នោត​របស់​លោក​​ Biden ផ្តោត​ទៅ​លើ​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ​១៩​​។ ពលរដ្ឋ​អាមេរិកាំង​២នាក់​ និង​អង់គ្លេស​​ម្នាក់ ទទួល​ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ឆ្នាំ​​២០២០។ ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋCalifornia បំបែក​កំណត់​ត្រា​ ដោយ​​បាន​បំផ្លាញ​​ព្រៃ​ឈើ​​ជាង ​១,៦​លាន​ហិកតា។ ការ​រំលោភ​បំពាន​​ផ្សេងៗ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​មីយ៉ាន់ម៉ា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG