ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរលោកប្រធានាធិបតី Donald Trump ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ១៩។ ពលរដ្ឋខ្មែរអាមេរិកាំងយល់ថា លោកប្រធានាធិបតី Trump ទំនឹងជាធូរស្រាលពីជំងឺកូវីដ១៩ ឆាប់ៗ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វេជ្ជបណ្ឌិតព្យាបាលលោក Trump ថា លោកប្រហែលជាអាចចេញពីមន្ទីរពេទ្យបាននៅថ្ងៃច័ន្ទ។ លោក Trump អរគុណអ្នកដែលមកគាំទ្រលោកនៅក្រៅមន្ទីរពេទ្យ។ គណបក្សសាធារណរដ្ឋចង់ផ្អាកការងារព្រឹទ្ធសភា តែមិនផ្អាកសវនាការតែងតាំងចៅក្រមតុលាការកំពូលទេ។ ករណីឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកកើនឡើងខ្លាំង ពេលអាកាសធាតុត្រជាក់ចូលមកដល់។ មានការរំពឹងទុកខ្ពស់ពីការជជែកដេញដោលបេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិក។ របាយការណ៍៖ ទីក្រុងចិនជាប់ព្រំដែនកូរ៉េខាងជើងជួយកូរ៉េខាងជើងឲ្យគេចផុតពីទណ្ឌកម្មអន្តរជាតិ៕
កម្មវិធីនីមួយៗ
-
19 មករា 2021
ព័ត៌មានពេលព្រឹក៖ ១៩ មករា ២០២១
-
18 មករា 2021
ព័ត៌មានពេលព្រឹក៖ ១៨ មករា ២០២១
-
17 មករា 2021
ព័ត៌មានពេលព្រឹក៖ ១៧ មករា ២០២១
-
16 មករា 2021
ព័ត៌មានពេលព្រឹក៖ ១៦ មករា ២០២១
-
15 មករា 2021
ព័ត៌មានពេលព្រឹក៖ ១៥ មករា ២០២១
-
14 មករា 2021
ព័ត៌មានពេលព្រឹក៖ ១៤ មករា ២០២១