ព័ត៌មានអំពីកម្ពុជាមានដូចជា ចិនអំពាវនាវកុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ខណៈមានការបង្ហាញក្តីបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស។ មន្រ្តីរដ្ឋាភិបាលកម្ពុជាថា ពន្ធចំណេញមូលធន «មិនមែនសង្កត់ករាស្រ្ត» តែជាការជួយរដ្ឋពីអ្នកមានអចលនទ្រព្យច្រើន។ សហរដ្ឋអាមេរិក និងជប៉ុន ចាំបាច់ត្រូវតែចូលរួមថែមទៀតដើម្បីទប់ទល់ឥទ្ធិពលចិនកាន់តែខ្លាំងឡើងនៅអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump ដែលធ្វើរោគវិនិច្ឆ័យឃើញមានជំងឺកូវីដ១៩នោះ នឹងធ្វើការពីមន្ទីរពេទ្យ។ មេដឹកនាំពីជុំវិញពិភពលោកបានផ្ញើសារជូនពរឲ្យសុខភាពល្អ បន្ទាប់ពីលោក Trump បានឆ្លងជំងឺកូវីដ១៩ ។ លោក Pompeo មានគម្រោងធ្វើដំណើរទៅកាន់តំបន់អាស៊ី ថ្វីបើលោក Trump បានឆ្លងជំងឺកូវីដ១៩ក៏ដោយ។ សកម្មភាពជាច្រើនរបស់លោក Trump ធ្វើឲ្យមានការលំបាកស្វែងរកដាននៃការឆ្លងជំងឺកូវីដ១៩។ ការឆ្លងវីរុសកូរ៉ូណាបានធ្វើឲ្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី Trump មានភាពច្របូកច្របល់។ រដ្ឋធានីនៃប្រទេសអេស៉្បាញ ត្រឡប់ទៅកាន់ការបិទសកម្មភាពដោយផ្នែក នៅពេលដែលប្រទេសនានានៅជុំវិញពិភពលោកខំបញ្ឈប់វីរុសកូរ៉ូណា និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
កម្មវិធីនីមួយៗ
-
២៩ មេសា ២០២៥
វិទ្យុពេលព្រឹក
-
២៨ មេសា ២០២៥
វិទ្យុពេលព្រឹក
-
២៧ មេសា ២០២៥
វិទ្យុពេលព្រឹក
-
២៦ មេសា ២០២៥
វិទ្យុពេលព្រឹក
-
២៥ មេសា ២០២៥
វិទ្យុពេលព្រឹក
-
២៤ មេសា ២០២៥
វិទ្យុពេលព្រឹក