ព័ត៌មានអំពីកម្ពុជាមានដូចជា អគ្គលេខាធិការអ.ស.ប.នឹងបង្ហាញរបាយការណ៍អំពី«ការបំភិតបំភ័យ»ក្នុងប្រទេសកម្ពុជា។ គម្រោងលុបស្រះទឹកនៅបុរីស្កឹមស្កៃហ្គ្រេនភ្នំពេញរបស់ក្រុមហ៊ុនជីបម៉ុងលែននាំឲ្យមានការតវ៉ាពីក្រុមម្ចាស់ផ្ទះនៅទីនោះ។ ព័ត៌មានអន្តរជាតិវិញមានដូចជា អគ្គលេខាធិការអ.ស.ប.សោកស្តាយចំពោះ «ចំណុចគោលដ៏ឈឺចាប់» ដែលកូវីដ១៩ បានសម្លាប់មនុស្សសរុប១លាននាក់។ លោកTrump និងលោក Biden នឹងជជែកដេញដោលគ្នាលើកទីមួយនៅយប់ថ្ងៃអង្គារនេះ។ មនុស្ស៣នាក់ស្លាប់និងហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវភៀសខ្លួនចេញ ដោយសារភ្លើងឆេះព្រៃក្នុងភាគខាងជើងរដ្ឋ California។ ប្រធានាធិបតីបារាំងជួបមេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសបេឡារុស។ អង្គការលើកលែងទោសអន្តរជាតិ ផ្អាកសកម្មភាពការងាររបស់ខ្លួនក្នុងប្រទេសឥណ្ឌា៕