ព័ត៌មានអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលនិងអង្គការយូណេស្កូជំរុញឲ្យច្បាប់ស្តីពីការទទួលបានព័ត៌មានគោរពតាមស្តង់ដារអន្តរជាតិ ខណៈច្បាប់នេះពន្លឿនការអនុម័តឆាប់ៗ។ លោក ហ៊ុន សែន ប្រាប់មេដឹកនាំពិភពលោកថា ការដកEBAជារឿងច្រំដែលនៃប្រវត្តិសាស្រ្ត និង«អយុត្តិធម៌»។ ព័ត៌មានអន្តរជាតិវិញមានដូចជា ជម្រើសរបស់លោក Trump រឿងចៅក្រមតុលាការកំពូលនាំឲ្យមានការខ្វែងគំនិតគ្នា។ សហរដ្ឋអាមេរិកគំរាមបិទស្ថានទូតរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់។ កងកម្លាំងនៃប្រទេសអាមេនី និងប្រទេសអាស៊ែបៃហ្សង់ បានបន្តប្រយុទ្ធគ្នា នៅតំបន់ជុំវិញដែនដី Nagorno-Karabakh។ ចៅក្រមតុលាការសហព័ន្ធមួយរូបរបស់អាមេរិក បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវបទបញ្ជារបស់រដ្ឋបាលលោកត្រាំ ដែលបានដាក់បម្រាមចំពោះកម្មវិធីវីដេអូដែលមានប្រជាប្រិយភាពរបស់ក្រុមហ៊ុន TikTok នៅក្នុងសហរដ្ឋអាមេរិក។ ប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in បានសុំអភ័យទោសដល់គ្រួសារជនរងគ្រោះនៃមន្ត្រីរដ្ឋាភិបាល ដែលត្រូវបានបាញ់សម្លាប់ដោយកងទ័ពប្រទេសកូរ៉េខាងជើង។ រដ្ឋ Victoria របស់អូស្ត្រាលីដែលមានការឆ្លងខ្លាំងជាងគេដោយសារកូវីដ១៩ នឹងបន្ធូរបន្ថយវិធានការរឹតបន្តឹង៕