លោក Biden រិះគន់លោក Trump ចំពោះការហាក់ដូចជាស្នើឲ្យអ្នកបោះឆ្នោត បោះឆ្នោត២ដង
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្កើតនូវភាពចម្រូងចម្រាសនៅសហ្តហ៍នេះ ដោយហាក់ដូចជាស្នើឲ្យអ្នកគាំទ្ររបស់លោកបោះឆ្នោតចំនួន២ដង គឺតាមរយៈសំបុត្រប្រៃសណីយ៍និងទៅបោះឆ្នោតដោយផ្ទាល់ ដើម្បីសាកល្បងប្រព័ន្ធបោះឆ្នោត ដើម្បីធានាថា សន្លឹកឆ្នោតរបស់ពួកគេត្រូវបានគេរាប់។ ការបោះឆ្នោតលើសពីម្តង ត្រូវចាត់ទុកថាខុសច្បាប់នៅសហរដ្ឋអាមេរិក។ ការលើកឡើងរបស់លោកត្រាំទទួលនូវការវាយប្រហារខ្លាំងពីអ្នករិះគន់របស់លោក ដែលក្នុងនោះរួមមានទាំងគូប្រជែងរបស់លោកផងដែរ គឺបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតីលោក Joe Biden។ អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រាយការណ៍ជុំវិញរឿងនេះពីរដ្ឋ Delaware ដែលជារដ្ឋដែលលោក Joe Biden កំពុងរស់នៅ។ លោកជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត
-
២៧ វិច្ឆិកា ២០២៤
លោក Biden អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah