ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ស្នើសុំជំនួយពីរដ្ឋាភិបាល ខណៈជួបវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ១៩។ តំណាងរាស្ត្រអាមេរិកថ្កោលទោសការចាប់ខ្លួនក្រុមសកម្មជនយុវជននិងអ្នករិះគន់នៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមពន្លត់អគ្គិភ័យបន្តពន្លត់ភ្លើងឆេះព្រៃនៅរដ្ឋ Oregon និងរដ្ឋផ្សេងៗនៅភាគខាងលិចអាមេរិក។ មនុស្ស៤១នាក់ត្រូវបានចាប់ខ្លួននៅស៊ូដង់ក្នុងរឿងស្តុកទុកគ្រឿងផ្ទុះខុសច្បាប់។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថា យុវវ័យជនជាតិភាគតិចអាមេរិកមានហានិភ័យខ្ពស់ពីការស្លាប់ដោយសារជំងឺកូវីដ១៩។ ទីផ្សារភាគហ៊ុនអាស៊ីធ្លាក់ចុះខ្លាំងក្រោយអាមេរិកមិនមានកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចថ្មី។ នាយករដ្ឋមន្រ្តីថៃព្រមានក្រុមបាតុករពីការបង្កហានិភ័យកាន់តែខ្លាំងនៃការរាតត្បាតរបស់កូវីដ១៩៕