ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពឲ្យមាន«ម្ចាស់ការ» ហើយព្រមានអ្នករិះគន់មិនឲ្យបំផ្លាញសន្តិភាព។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ចិននិងអាមេរិកប្រជែងគ្នាក្នុងសប្តាហ៍នេះ ដើម្បីទទួលការគាំទ្រពីមេដឹកនាំអាស៊ានដែលមានការប្រុងប្រយ័ត្ន។ សហរដ្ឋអាមេរិកថានឹងកាត់បន្ថយទ័ពនៅអាហ្វហ្គានីស្ថានមកត្រឹម៤.៥០០ នាក់។ អាមេរិកដកហូតទិដ្ឋការរបស់និស្សិតចិនជាង ១.០០០ នាក់ ព្រោះពួកគេត្រូវជាប់សង្ស័យថាមានទំនាក់ទំនងជាមួយយោធាចិន។ ប្រទេសចិន និងប្រទេសជាច្រើនទៀតនឹងចូលរួមក្នុងសមយុទ្ធយោធានៅក្នុងប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី២១ ដល់ ២៦ខែកញ្ញា។ សៀវភៅថ្មីមួយរៀបរាប់ថា លោក Trump ដឹងមុនពីគ្រោះថ្នាក់នៃវីរុសកូរ៉ូណា តែមើលស្រាលវីរុសនេះដោយចេតនា។ អគ្គីភ័យដ៏ធំឆាបឆេះនៅកំពង់ផែរដ្ឋធានីលីបង់ មួយខែបន្ទាប់ពីការផ្ទុះដ៏ប្រល័យ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕