ព័ត៌មានអំពីកម្ពុជាមានដូចជា យុវជនម្នាក់ត្រូវចាប់ខ្លួន ខណៈអាជ្ញាធរបំបែកការប្រមូលផ្តុំក្បែរទីលានប្រជាធិបតេយ្យ។ ការចុះពិនិត្យព្រំដែននៅត្បូងឃ្មុំ មិនទាន់ជម្រះមន្ទិលលើការបាត់បង់ដីដ៏ចម្រូងចម្រាសទេ។ ព័ត៌មានអន្តរជាតិវិញមានដូចជា អាជ្ញាធរប្រទេសចិនបានឈប់ផ្ដល់ប័ណ្ណសារព័ត៌មានដល់អ្នកកាសែតបរទេសដែលធ្វើការឲ្យស្ថាប័នព័ត៌មានអាមេរិកក្នុងប្រទេសចិន។ មេដឹកនាំប្រទេសមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi បានផ្អាកកម្មវិធីដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកស្រីកាលពីថ្ងៃចន្ទ ដោយសារកូវីដ១៩។ រដ្ឋាភិបាលរុស្សីបានជំទាស់ទៅនឹងការប៉ុនប៉ង «ដោយគ្មានហេតុផល» នានាក្នុងការចោទថាខ្លួនបានបំពុលមេដឹកនាំគណបក្សប្រឆាំងលោក Alexei Navalny។ តុលាការថៃដោះលែងសកម្មជនសំខាន់ ២ រូប ដែលប្រឆាំងរដ្ឋាភិបាល។ ព្យុះទីហ្វុង Haishen បោកបក់លើប្រទេសកូរ៉េខាងត្បូង និងមានទិសដៅឆ្ពោះទៅរកប្រទេសកូរ៉េខាងជើង។ គោលនយោបាយសហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើងឈានដល់ផ្លូវបំបែក នៅពេលការបោះឆ្នោតខិតជិតមកដល់៕