ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ​អ្នក​ជំនាញ​ថា កម្ពុជា​គួរ​កែប្រែ​គោលនយោបាយ និង​កែលម្អ​ស្ថានការណ៍​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការបាត់បង់​ឋានៈ​អនុគ្រោះពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ»(EBA)របស់​សហភាព​អឺរ៉ុប​​​ចំនួន២០ភាគរយ​ចាប់តាំងពីថ្ងៃទី១២ ខែសីហា​មក​ តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​កែប្រែ​គោលនយោបាយ​​ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​សម្រាប់​ការនាំចេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកវិភាគ។​  លោក ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​Hello VOA ​ថា ​កម្ពុជា​ត្រូវ​ផ្តោត​លើ​ការកែ​ប្រែ​ការ​ចំណាយ​ណា ដែល​មិន​ចាំបាច់​ក៏​ដូច​ជា​ សើរើ​គោលនយោបាយ​មួយ​ចំនួន​លើ​ប្រព័ន្ធ​គយ អគ្គិសនី អំពើ​ពុករលួយ និង​ពន្ធ​នាំចេញ​ជាដើម​។   ទន្ទឹម​នឹង​នោះ​រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ស្តារ​សិទ្ធិមនុស្ស​មិន​ត្រូវ​បន្ត​ឲ្យ​នៅ​ដូច​ពេល​បច្ចុប្បន្ន​បាន​ទេ។ លោក សោភក្តិ៍​ បាន​បន្ថែម​ថា​ ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​សាកល​ក្នុង​ឆ្នាំ​២០២២ និង​២០២៣​ នឹង​ធ្វើ​ឲ្យ​បញ្ហា​កម្ពុជា​កាន់​តែ​រំលេច​ឡើង​លើ​ឆាក​អន្តរជាតិ។​ យ៉ាង​ណា​ក៏​ដោយ​លោក​ថា កិច្ចសហប្រតិបត្តិការ​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​មាន​លក្ខណៈ​ល្អប្រសើរ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG