ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក


ព័ត៌មានពេលព្រឹក
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា គ.ជ.ប. រៀបចំចុះឈ្មោះបោះឆ្នោត ខណៈក្រុមអ្នកអង្កេតការណ៍ជំរុញការឃ្លាំមើលដើម្បីធានាសុចរិតភាព។ ឌុច ស្លាប់ជាមួយ«កេរដំណែលអសោច» លាងលុបមិនបាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិតីសហរដ្ឋអាមេរិកលោក Donald Trump បានដើរពិនិត្យមើលកន្លែងមួយចំនួនដែលរងការធ្វើបាតុកម្មក្នុងទីក្រុង Kenosha រដ្ឋ Wisconsin។ មន្រ្តីវៀតណាមនិងចិនបានជួបពិភាក្សាគ្នាក្នុងសប្តាហ៍នេះ បន្ទាប់ពីមានជម្លោះដែនទឹកអស់រយៈពេលជាច្រើនខែកន្លងមក។ សហរដ្ឋអាមេរិកកំពុងកែសម្រួលគោលនយោបាយរបស់ខ្លួនចំពោះកោះតៃវ៉ាន និងបានប្រកាសឲ្យដឹងជាផ្លូវការអំពីការលក់អាវុធឲ្យតៃវ៉ាន់ ស្របពេលដែលប្រទេសចិនកំពុងបង្កើនសម្ពាធលើដែនកោះមួយនេះ។ របាយការណ៍ថ្មីមួយរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកព្យាករណ៍ថា ប្រទេសចិននឹង «យ៉ាងហោចណាស់បង្កើនទ្វេដង» នូវបរិមាណក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន។ សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះខ្លាំងជាលើកដំបូងក្នុងរយៈពេលជិត២០ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG