គណបក្សប្រជាធិបតេយ្យជំរុញឲ្យមានសាមគ្គីភាពក្នុងសន្និបាតជាតិគណបក្សតាមអនឡាញ
- Michael O’Sullivan
គណបក្សប្រជាធិបតេយ្យ បានជំរុញឲ្យមានសាមគ្គីភាពក្នុងបក្សកាលពីថ្ងៃច័ន្ទ នៅពេលដែលពួកគេផ្ញើសារទៅកាន់អ្នកបោះឆ្នោតទូទាំងសហរដ្ឋអាមេរិកនៅក្នុងថ្ងៃដំបូងនៃសន្និបាតជាតិគណបក្សដែលធ្វើឡើងតាមអនឡាញ។ លោកអតីតអនុប្រធានាធិបតី Joe Biden និងដៃគូឈរឈ្មោះរបស់លោក អ្នកស្រី Kamala Harris ដែលជាសមាជិកព្រឹទ្ធិសភាតំណាងរដ្ឋ California នឹងទទួលបានការតែងតាំងជាផ្លូវការជាបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងសប្ដាហ៍នេះ។ លោក Mike O’Sullivan រាយការណ៍អំពីរឿងនេះ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕