ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកឃ្លាំមើលថា ការព្រលយធ្វើនយោបាយរបស់អតីតសមាជិកបក្សជំទាស់ នឹងមិនមែនជាគន្លឹះសម្រាប់សា្តរប្រជាធិបតេយ្យកម្ពុជាទេ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ហេតុការណ៍ចុងក្រោយបង្អស់ដែលប៉ូលិសបាញ់ពលរដ្ឋស្បែកខ្មៅធ្វើឲ្យមានការអំពាវនាវជាថ្មីឲ្យមានកំណែទម្រង់ស្ថាប័នប៉ូលិសនៅសហរដ្ឋអាមេរិក។ គណៈប្រតិភូជាន់ខ្ពស់អ៊ីស្រាអែលនិងអាមេរិកជិះយន្តហោះពាណិជ្ជជាលើកដំបូងរួមគ្នាទៅកាន់ប្រទេសអេមេរ៉ាតអារ៉ាប់រួម។ អាមេរិកមានអ្នកឆ្លងវីរុសកូរ៉ូណាជិត៦លាននាក់ ខណៈរដ្ឋភាគកណ្តាលមានចំនួនអ្នកឆ្លងកើនឡើង។ អ្នកវិទ្យាសាស្រ្តមើលឃើញពីគុណវិបត្តិនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលផលិតដោយរុស្ស៊ីនិងចិន។ ប្រទេសចិនបើកការស៊ើបអង្កេតថ្មីទី២ទាក់ទងការនាំចូលស្រាពីប្រទេសអូស្រ្តាលី។ លោកប្រធានាធិបតី Donald Trump និងមន្រ្តីផ្សេងៗទៀតរបស់អាមេរិកនិយាយថា សហរដ្ឋអាមេរិកមានផែនការក្នុងការកាត់បន្ថយចំនួនកងទ័ពក្នុងប្រទេសអ៊ីរ៉ាក់។ ពលរដ្ឋអាមេរិកាំងចំនួន៤០% គាំទ្រលោកប្រធានាធិបតី Donald Trump ដែលគំរាមចាត់វិធានការហាមប្រាមដល់ប្រព័ន្ធបណ្តាញសង្គមTikTok របស់ចិនមិនឲ្យដំណើរការក្នុងសហរដ្ឋអាមេរិក៕