ព័ត៌មានអំពីកម្ពុជាមានដូចជា មន្រ្តីថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននឹងត្រូវអនុម័តកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ សាលាឧទ្ធរណ៍បង្គាប់ឱ្យបន្តឃុំខ្លួនលោក រ៉ុង ឈុន ខណៈមានសម្រែកអ្នកតវ៉ា។ ព័ត៌មានអន្តរជាតិវិញមានដូចជា មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិកប្រកាសបន្ធូរបន្ថយការតម្រូវឲុ្យធ្វើតេស្តរកកូវីដ១៩។ មន្ត្រីការទូតជាន់ខ្ពស់អាមេរិកធ្វើទស្សនកិច្ចនៅរុស្ស៊ីដើម្បីពិភាក្សាបញ្ហាបេឡារុសនិងការបំពុលមេដឹកនាំប្រឆាំងរុស្ស៊ី។ វៀតណាមពិចារណាប្តឹងទៅតុលាការអន្តរជាតិប្រសិនជម្លោះដែនសមុទ្រជាមួយចិនមិនអាចដំណោះស្រាយតាមការទូតបាន។ អាមេរិកកំណត់បុគ្គលនិងក្រុមហ៊ុនចិនដែលពាក់ព័ន្ធសកម្មភាពក្នុងតំបន់សមុទ្រចិនខាងត្បូង។ ទឹកជំនន់សម្លាប់មនុស្សជាង៧០នាក់ក្នុងប្រទេសអាហ្វហ្កានីស្ថាន។ សមាជិកព្រឹទ្ធសភាសំខាន់ៗថា នយោបាយអាមេរិកចំពោះប្រទេស Venezuela ទទួលបរាជ័យ៕