ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន បញ្ជាឲ្យចុះសួរប្រជាពលរដ្ឋនៅតាមព្រំដែន ដែលអះអាងថា បាត់ដីធ្លី។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump សរសើរបុគ្គលិកសុខាភិបាល និងរិះគន់គូប្រជែងក្នុងសន្និបាតជាតិគណបក្សសាធារណរដ្ឋនៅក្នុងយប់ទីមួយនៃសន្និបាតថ្នាក់ជាតិរបស់គណបក្សសាធារណរដ្ឋកាលពីថ្ងៃច័ន្ទ ទី២៤ ខែសីហា។ អង្គការសុខភាពពិភពលោកថា ករណីឆ្លងនិងស្លាប់ថ្មីពីកូវីដ១៩ ថយចុះនៅស្ទើរគ្រប់តំបន់ក្នុង ពិភពលោក ប៉ុន្តែបន្តកើននៅអាស៊ីអាគ្នេយ៍។ កូរ៉េខាងត្បូងបិទសាលារៀនស្ទើរទាំងអស់ក្នុងតំបន់សេអ៊ូល ដើម្បីទប់ទល់ការផ្ទុះឆ្លងឡើងវិញនៃកូវីដ១៩។ ក្រុមអ្នកប្រឆាំងតវ៉ាបានដុតអគារនៅរដ្ឋ Wisconson ក្រោយការប៉ះទង្គិចជាមួយប៉ូលិស។ តុលាការហុងកុងបដិសេធជាថ្មីសំណើនៅក្រៅឃុំរបស់ជនជាប់ចោទដំបូងក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ចិន។ ក្រុមយុទ្ធនាការបោះឆ្នោតថា បេក្ខជនប្រធានាធិបតីលោក Joe Biden នឹងត្រូវធ្វើតេស្តរកកូវីដ១៩ ឲ្យបានទៀងទាត់ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕