ព័ត៌មានអំពីកម្ពុជាមានដូចជា ចិនសន្យាផ្តល់ទិន្នន័យជលសាស្រ្តពេញមួយឆ្នាំ ដល់ប្រទេសផ្នែកខាងក្រោមនៃទន្លេមេគង្គ ដែលកំពុងប្រឈមកង្វះទឹក។ សាច់ញាតិនិងអ្នកគាំទ្រលោក រ៉ុង ឈុន ស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការសហប្រជាជាតិ។ បណ្តុំទិន្នន័យបង្ហាញពីមាត្រដ្ឋាន និងផលប៉ះពាល់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធតំបន់ទន្លេមេគង្គ។ ព័ត៌មានអន្តរជាតិវិញមានដូចជា សន្និបាតជាតិគណបក្សសាធារណរដ្ឋប្រព្រឹត្តទៅដោយផ្ទាល់ និងតាមអនឡាញ។ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល សរសើរកិច្ចព្រមព្រៀងអ៊ីស្រាអែល និងអាមីរ៉ាត់អារ៉ាប់រួម។ ក្រុមអ្នកតវ៉ាដើរក្បួនទៅកាន់ស្នាក់ការប៉ូលិសក្រោយមានការបាញ់ប្រហារបុរសស្បែកខ្មៅនៅរដ្ឋ Wisconsin។ អាល្លឺម៉ង់ថា មេដឹកនាំប្រឆាំងរុស្សីលោក Alexei Navalny អាចត្រូវបានគេបំពុល។ អង្គការសុខភាពពិភពលោក ឬ WHO បានឲ្យដឹងកាលពីថ្ងៃចន្ទថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៩ផ្សេងគ្នា កំពុងត្រូវបានធ្វើការវាយតម្លៃដោយកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។ មនុស្ស១០នាក់ត្រូវបានសម្លាប់ និងជិត៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកបង្កប់ពីលើកជាប់ៗគ្នាកាលពីថ្ងៃចន្ទ នៅក្នុងកោះភាគខាងត្បូងប្រទេសហ្វីលីពីន៕