ព័ត៌មានអំពីកម្ពុជាមានដូចជា មន្ត្រីសិទ្ធិមនុស្សអាមេរិកស្នើឲ្យកម្ពុជាបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកតវ៉ាដោយសន្តិវិធី។ ព័ត៌មានអន្តរជាតិវិញមានដូចជា សន្និបាតគណបក្សប្រជាធិបតេយ្យចាប់ផ្ដើមនៅថ្ងៃច័ន្ទនេះ ដែលប្រព្រឹត្តទៅភាគច្រើនតាមអនឡាញ។ អ្នកស្រី Pelosi កោះហៅរដ្ឋសភា ហើយសមាជិកបក្សប្រជាធិបតេយ្យទាមទារចម្លើយពីអគ្គនាយកប្រៃសណីយ៍អាមេរិក។ អាមេរិករឹតបន្ដឹងការដាក់កំហិតលើក្រុមហ៊ុន Huawei កុំឲ្យទទួលបានបច្ចេកវិទ្យា និងបន្ទះ chip។ បញ្ហានយោបាយបង្កភាពយឺតយ៉ាវក្នុងការផ្តល់ថវិកាប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់ស្ថាប័នសុខភាពមូលដ្ឋានរបស់អាមេរិក។ នាយករដ្ឋមន្ត្រី Netanyahu ថា អ៊ីស្រាអែល កំពុងត្រៀមបើកជើងយន្តហោះឆ្ពោះទៅកាន់អេមីរ៉េតអារ៉ាប់រួមដោយហោះកាត់អារ៉ាប់ប៊ីសាអូឌីត។ លោកប្រធានាធិបតី ត្រំា ពិចារណាអំពីគម្រោងខួងយកប្រេងក្នុងតំបន់ជម្រកសត្វព្រៃនៅរដ្ឋ Alaska។ បាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសថៃកាន់តែខ្លាំងក្លា ដោយសារយុវជនទាមទារការផ្លាស់ប្តូរ៕