ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកនេសាទខ្សត់ត្រី ខណៈរដូវទឹកទន្លេ សាបហូរបញ្ច្រាសចូលបឹងទន្លេសាបយឺតជាងធម្មតា។ របាយការណ៍អង្គការសិទ្ធិមនុស្សបានឲ្យដឹងថា សេរីភាពមូលដ្ឋានបន្តរឹតត្បិតនៅកម្ពុជា ខណៈពលរដ្ឋរឹតត្បិតខ្លួនឯងក្នុងការបញ្ចេញមតិ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ពិធីបុណ្យហាជ្ជីនៅអារ៉ាប៊ីសាអ៊ូឌីតចាប់ផ្តើមដោយមានការតឹងតែងមិនធ្លាប់មានដោយសារកូវីដ១៩។ ការឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅជប៉ុនកើនលើស១.០០០ករណីជាលើកដំបូង។ ក្រុមហ៊ុនអាមេរិកថាក្រុម Hackers របស់ចិនបានលួចចូលប្រព័ន្ធកុំព្យូទ័របូរីវ៉ាទីកង់នៅមុនការចរចា។ លោក ត្រាំ ថាលោកមិនបានពិភាក្សាជាមួយលោកពូទីនអំពីរឿងប្រាក់រង្វាន់ឲ្យសម្លាប់ទាហានអាមេរិកនៅអាហ្វហ្គានីស្ថានទេ។ ម៉ាឡេស៊ីនឹងអនុញ្ញាតឲ្យពលករបរទេសធ្វើការបានតែក្នុងវិស័យ៣ប៉ុណ្ណោះ។ អ៊ីរ៉ង់បង្ហោះកាំជ្រួច Ballisticក្នុងអំឡុងសមយុទ្ធយោធា។ សហរដ្ឋអាមេរិកមិនទាន់មានមធ្យោបាយការពារសុវត្ថិភាពសិស្សពេលបើកសាលារៀនឡើងវិញ។ ការប្រកួតប្រជែងទំនាក់ទំនងការទូតរវាងចិនដីគោក និងកោះតៃវ៉ាន់ កើតឡើងនៅប្រទេស Somaliland៕