ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រសួងធនធានទឹកថា ស្ថានភាពទឹកទន្លេមេគង្គតាមខេត្តនានា នឹងបន្តស្រកចុះ ខណៈប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គជាបន្តបន្ទាប់។ ការបន់ស្រន់សុំទឹកភ្លៀងនៅតាមដងទន្លេមេគង្គ ពេលរដូវមូសុងវស្សាចាប់ផ្តើម។ វិភាគ៖ តើអ្នកណាជាក្រុមឧទ្ទាមកុម្មុយនិស្តក្នុងប្រទេសហ្វីលីពីន? ច្បាប់ប្រឆាំងភេរវកម្មរបស់ហ្វីលីពីនផ្តល់ចម្លើយខ្លះទាក់ទងនឹងរឿងនេះ។ សមាជិកស្ថានទូតអាមេរិកពីររូបស្ថិតក្នុងចំណោមអ្នកឆ្លងកូវីដ១៩ថ្មី៥នាក់នៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា ចំនួនអ្នកឆ្លងកូវីដ១៩កើនជិតដល់ ១៤លាននាក់នៅជុំវិញពិភពលោក។ ហុងកុងទាមទារឲ្យមន្ត្រីតៃវ៉ាន់ចុះហត្ថលេខាលើឯកសារ «ចិនតែមួយ» ដើម្បីអាចបន្តទិដ្ឋាការបាន។ ចិនប្រកាសគ្រោះអាសន្ននៅបណ្តាខេត្តដែលទឹកជំនន់បង្អាក់ការផលិតសម្ភារៈប្រឆាំងកូវីដ១៩។ ឥណ្ឌាព្យាយាមទប់ស្កាត់ជំងឺកូវីដ១៩ទាំងលំបាក ខណៈចំនួនអ្នកឆ្លងកើនលើស១លាននាក់។ អាកាសចរណ៍ជាតិអង់គ្លេសសម្រេចលែងប្រើប្រាស់ប្រភេទយន្តហោះខ្នាតយក្ស Boeing 747៕