ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍សិទ្ធិមនុស្សមួយរកឃើញថា អ្នកការពារសិទ្ធិមនុស្ស និងក្រុមអ្នករិះគន់រដ្ឋាភិបាលនៅកម្ពុជា រងការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងឡើង។ ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យដោយមានវត្តមានអ.ស.ប លើឃាតកម្មលោក កែម ឡី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តុលាការកំពូលអាមេរិកសម្រេចមិនឲ្យសភាអាចពិនិត្យមើលឯកសារហិរញ្ញវត្ថុរបស់លោក Trump។ មនុស្សយ៉ាងតិច ៦០នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់បង្កដោយភ្លៀងធ្លាក់ខ្លាំងនៅប្រទេសជប៉ុន។ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនលើស ១២លាននាក់ ដែលច្រើនជាងគេបង្អស់នៅសហរដ្ឋអាមេរិក គឺ៣លាននាក់។ ពលរដ្ឋអាមេរិកាំងប្រមាណ ១លាន ៣សែននាក់ទៀត បានសុំជំនួយអត់ការងារ ខណៈរដ្ឋាភិបាលអាមេរិកពិចារណាជំនួយបន្ថែមក្រោយខែកក្កដា៕
កម្មវិធីនីមួយៗ
-
18 មេសា 2021
ព័ត៌មានពេលព្រឹក៖ ១៨ មេសា ២០២១
-
17 មេសា 2021
ព័ត៌មានពេលព្រឹក៖ ១៧ មេសា ២០២១
-
16 មេសា 2021
ព័ត៌មានពេលព្រឹក៖ ១៦ មេសា ២០២១
-
15 មេសា 2021
ព័ត៌មានពេលព្រឹក៖ ១៥ មេសា ២០២១
-
14 មេសា 2021
ព័ត៌មានពេលព្រឹក៖ ១៤ មេសា ២០២១
-
13 មេសា 2021
ព័ត៌មានពេលព្រឹក៖ ១៣ មេសា ២០២១