អ្នកបោះឆ្នោតវ័យក្មេងផ្តោតលើបញ្ហាចម្បងក្នុងសង្គម ជាជាងគណបក្ស
អ្នកបោះឆ្នោតវ័យក្មេងនៅទូទាំងសហរដ្ឋអាមេរិក ទំនងជាមិនប្រកាន់គណបក្សនយោបាយណាមួយនោះទេ។ ផ្ទុយទៅវិញ ពួកគេផ្តោតលើវិធីសាស្ត្រដែលបេក្ខជនឈរឈ្មោះ គ្រោងដោះសា្រយបញ្ហាដែលពួកគេចាត់ទុកថា មានសារៈសំខាន់។ តាមការស្ទង់មតិលើអ្នកបោះឆ្នោត បញ្ហាសំខាន់សម្រាប់អ្នកបោះឆ្នោតអាមេរិក ដែលមានវ័យក្រោមអាយុ៣០ឆ្នាំ គឺបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាសុខភាព បំណុលនិស្សិត និងយុត្តិធម៌សង្គមជាដើម។ អ្នកស្រី Esha Sarai រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕