ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ស ខេង បញ្ជាឲ្យអភិបាលខេត្តចាត់វិធានការច្បាប់ប្រឆាំងមន្ត្រីពាក់ព័ន្ធលិខិតស្នាមដីធ្លីមិនស្របច្បាប់។ អាជ្ញាធរហាមមិនឲ្យជួបជុំក្នុងខួប ៤ ឆ្នាំនៃឃាតកម្មលោក កែម ឡី ខណៈយុវជនម្នាក់ត្រូវបានអាជ្ញាធរនាំទៅសាកសួរ។ អ្នកឃ្លាំមើលថា ៤ ឆ្នាំក្រោយការស្លាប់របស់លោក កែម ឡី ប្រជាធិបតេយ្យកាន់តែធ្លាក់ចុះ ខណៈយុត្តិធម៌មិនទាន់មាននៅឡើយ។ ព័ត៌មានអន្តរជាតិវិញមានដូចជា អាមេរិកនិងចិនដាក់ការរឹតត្បិតទិដ្ឋាការគ្នាទៅវិញទៅមកទាក់ទងបញ្ហាដែនដីទីបេ។ ចិនការពារអង្គការសុខភាពពិភពលោក WHO ដោយរិះគន់អាមេរិកចំពោះការដកខ្លួនពីអង្គការអន្តរជាតិនេះ។ ចំនួនអ្នកឆ្លងកូវីដ១៩នៅអាហ្រ្វិកបានកើនលើសកន្លះលាននាក់៕