ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកភូមិបង្ហាញក្តីសង្ឃឹម ក្រោយឧកញ៉ានិងអភិបាលរងខេត្តត្រូវបញ្ជូនទៅតុលាការរឿងជម្លោះដីធ្លីនៅខេត្តបាត់ដំបង។ បណ្តាញទូរទស្សន៍ចិនCCTV ៖ មានប្រទេសច្រើនឡើងគាំទ្រការអនុវត្តច្បាប់សន្តិសុខចិននៅក្រុងហុងកុង។ កម្ពុជាលើកពេលកិច្ចប្រជុំអាស៊ី-អឺរ៉ុបទៅឆ្នាំក្រោយ ដោយសារកូវីដ១៩។ ព័ត៌មានអន្តរជាតិវិញមានដូចជា ទឹកជំនន់និងគ្រោះបាក់ដីនៅជប៉ុនបង្កឲ្យមនុស្សយ៉ាងហោចណាស់ ៤៤ នាក់ស្លាប់។ នាវាទាហានជើងទឹករបស់អាមេរិកធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង។ អូស្ត្រាលីបិទច្រកព្រំដែនរវាងរដ្ឋជាលើកដំបូងក្នុងរយៈពេល ១០០ ឆ្នាំ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ សកម្មជនសិទ្ធិមនុស្សទីក្រុងហុងកុងប្រតិកម្មចំពោះច្បាប់សន្តិសុខជាតិរបស់ចិន។ វិបត្តិជំងឺរាតត្បាតកូវីដ១៩ នាំឲ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក៕
កម្មវិធីនីមួយៗ
-
៣១ ធ្នូ ២០២៥វិទ្យុពេលព្រឹក
-
៣០ ធ្នូ ២០២៥វិទ្យុពេលព្រឹក
-
២៩ ធ្នូ ២០២៥វិទ្យុពេលព្រឹក
-
២៨ ធ្នូ ២០២៥វិទ្យុពេលព្រឹក
-
២៧ ធ្នូ ២០២៥វិទ្យុពេលព្រឹក
-
២៦ ធ្នូ ២០២៥វិទ្យុពេលព្រឹក