ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សមាជិកគ្រួសាររបស់សកម្មជនបក្សប្រឆាំងដែលជាប់ឃុំ បន្តស្វែងរកអន្តរាគមន៍ពីស្ថានទូតសហភាពអឺរ៉ុបនៅកម្ពុជា។ ធនាគារអេស៊ីលីដាថា របាយការណ៍របស់សង្គមស៊ីវិលអំពីបំណុលកម្មកររោងចក្រ «គ្មានមូលដ្ឋាន» និង«មានចរិតញុះញង់»។ សមាគមមីក្រូហិរញ្ញវត្ថុចាត់ទុករបាយការណ៍អង្គការក្រៅរដ្ឋាភិបាលអំពីបំណុលពលរដ្ឋក្នុងគ្រាវិបត្តិកូវីដ១៩ថាមានភាព «មិនប្រក្រតី»។ រីឯព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា នៅក្នុងបទសម្ភាន៍ជាមួយ VOA លោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមាន បានហៅលោកប្រធានាធិបតី Donald Trump ថាជាមនុស្សមិននឹងនរ និងគ្រោះថ្នាក់។ ពលរដ្ឋហុងកុងដំបូងគេម្នាក់ ត្រូវបានចោទប្រកាន់ពីបទភេរវកម្មក្រោមច្បាប់សន្តិសុខថ្មីរបស់ចិនសម្រាប់ហុងកុង។ នាយករដ្ឋមន្ត្រីឥណ្ឌាធ្វើទស្សនកិច្ចនៅមូលដ្ឋានយោធា ខណៈមានភាពតានតឹងជាមួយចិននៅបណ្តោយព្រំដែន។ នាយករដ្ឋមន្ត្រីបារំាងលោក Macron ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីដើម្បីកែប្រែអាណត្តិរបស់លោក និងព័ត៌មានអន្តរជាតិផ្សេងទៀត៕