អតីតជនភៀសខ្លួនរំលឹកពីជីវិតក្នុងជំរុំខៅអ៊ីដាងនិងការតស៊ូជោគជ័យនៅអាមេរិក
ទិវាជនភៀសខ្លួនពិភពលោកឆ្នាំនេះ ប្រារព្ធក្រោមប្រធានបទ «គ្រប់សកម្មភាពមានតម្លៃ»។ ចំពេលដែលពិភពលោកប្រឈមនឹងវិបត្តិសុខភាពបង្កឡើងដោយជំងឺកូវីដ១៩ គឺវេជ្ជបណ្ឌិតទាំង ៦រូប នៃគ្រួសារលោកវេជ្ជបណ្ឌិត សៀង សេង ដែលជាអតីតជនភៀសខ្លួនចូលរួមចំណែកនៅជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងតែវាយប្រហារសហរដ្ឋអាមេរិក។ លោកវេជ្ជបណ្ឌិត សៀង សេង មានជំនឿថា ពួកគេនឹងឈ្នះសមរភូមិនេះ គឺមិនដូចកាលពីជាង ៤៥ ឆ្នាំមុន នៅពេលដែលសមាជិក ២៤ នាក់ នៃក្រុមគ្រួសាររបស់លោកត្រូវបានជម្លៀសទៅសហករណ៍នៅទីជនបទក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ប៉ុន្តែនៅពេលរបបនេះបានដួលរលំក្រោយពីកាន់អំណាចជិត ៤ ឆ្នាំ គឺមានតែលោកម្នាក់ទេដែលនៅរស់រានមានជីវិត ដើម្បីយករឿងដ៏ឈឺចាប់នេះប្រាប់ដល់ពិភពលោកឲ្យបានដឹង៕