ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​ស្នើ​ឲ្យ​ប្ដូរ​ឈ្មោះ​​មូលដ្ឋាន​ទ័ព​​គឺ​ជា​រឿង​​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ជម្លោះ​វប្បធម៌​​នៅ​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កិច្ចខិតខំប្រឹងប្រែង​មួយ​ដើម្បី​ដក​ឈ្មោះ​ក្រុម​មេដឹកនាំ​នៃ​អតីត​ Confederacy ចេញ​ពី​ឈ្មោះ​​មូលដ្ឋាន​​យោធា​សហរដ្ឋអាមេរិក កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​តំណាងរាស្ត្រ​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ ដែល​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​ជាមួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ Confederacy គឺ​ជា​បណ្ដុំ​រដ្ឋ​ចំនួន ១១ នៅ​សហរដ្ឋអាមេរិក ដែល​ទាមទារ​ចង់​ឲ្យ​រក្សា​ទាសភាព​នៅ​​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិក ​ក្នុង​អំឡុង​ទសវត្ស ១៨៦០​។ លោក​ ត្រាំ ​បាន​សន្យា​ថា​នឹង​ប្រឆាំង​នឹង​​កិច្ចខិតខំប្រឹងប្រែង​នេះ។ អ្នកស្រី Patsy Widakuswara អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ VOA ប្រចាំ​នៅ​សេតវិមាន​ បាន​រាយការណ៍​អំពី​ការ​ជជែក​ដេញដោល​លើ​និមិត្តសញ្ញា Confederate នៅ​ពេល​ដែល​មាន​ការ​តវ៉ា​ជុំវិញ​ការ​ស្លាប់​របស់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ក្រោម​សមត្ថកិច្ច​ប៉ូលិស ដែល​បាន​បង្ខំ​ឲ្យ​សហរដ្ឋអាមេរិក​ពិចារណា​អំពី​ប្រព័ន្ធ​ដែល​មាន​លក្ខណៈ​រើសអើង​ជាតិសាសន៍​របស់​ខ្លួន។ អ្នកស្រី ហុង ចិន្ដា ប្រែសម្រួល​សេចក្ដីរាយការណ៍​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG