ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកចម្រៀង Rap ខ្មែរអាមេរិកាំង រៃអង្គាសថវិកាជួសជុលហាងខូចខាតនៅក្រុងឡុងប៊ិច


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ប្រាជ្ញ លី តារាចម្រៀង Rap ខ្មែរអាមេរិកាំងមួយរូប កំពុងរៃអង្គាសថវិកា ដើម្បីជួយជួសជុលហាងនៅក្រុងខ្មែរ ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលត្រូវក្រុមជនខិលខូចវាយបំផ្លាញ និងលួចសម្ភារៈ ក្នុងអំឡុងពេលបាតុកម្មទាមទារយុត្តិធម៌ដល់លោក ចច ផ្លយ (George Floyd) ដែលបានស្លាប់ក្នុងការឃាត់ឃាំងរបស់ប៉ូលិស។ យ៉ាងហោចណាស់មានហាងជាង ៣០ បានខូចខាត ហើយត្រូវការជំនួយជាបន្ទាន់។ ក្រុងខ្មែរជាកន្លែងដែលលោក ប្រាជ្ញ លី បានរស់នៅតាំងពីក្មេង ហើយលោកបារម្ភថា បើហាងទាំងនោះលែងបើកដំណើរការបាន គឺគួរឲ្យសោកស្តាយខ្លាំងណាស់។ លោកបានបង្កើតទំព័រមួយដែលមានឈ្មោះថា We Love Cambodia Town លើវេបសាយ Gofundme ដោយដាក់គោលដៅរៃអង្គាសចំនូួន ១០ ម៉ឺនដុល្លារ។ លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក ប្រាជ្ញ លី ពីយុទ្ធនាការរបស់លោក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG