ព័ត៌មានអំពីកម្ពុជាមានដូចជា លោក សម រង្ស៉ី ថា ការចាប់សកម្មជនក្រុមជំទាស់បង្ហាញពីការភ័យខ្លាចការងើបប្រឆាំងនឹងរដ្ឋាភិបាល។ ចំនួនករណីឆ្លងកូវីដ១៩នៅកម្ពុជាឡើងដល់១២៨ រួមទាំងករណីរកឃើញថ្មី២ចុងក្រោយ។ ព័ត៌មានអន្តរជាតិវិញមាន ការស្លាប់របស់លោក George Floyd នាំឲ្យមានការអំពាវនាវឲ្យមានការតស៊ូមតិនៅអង្គការសហប្រជាជាតិ។ នាយករដ្ឋមន្រ្តីអូស្ត្រាលីព្រួយកង្វល់ពីការកាត់ទោសប្រហារជីវិតពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសចិន។ មន្ត្រីកុងស៊ុលឥណ្ឌាប្រចាំនៅប៉ាគីស្ថានពីរនាក់កំពុងបាត់ខ្លួន។ ហាងកាហ្វេនិងភោជនីយដ្ឋាននៅប្រទេសបារាំងបើកដំណើរការឡើងវិញ។ កូរ៉េខាងត្បូងជំរុញឲ្យកូរ៉េខាងជើងធ្វើទៅតាមកិច្ចព្រមព្រៀង នៅពេលដែលកើនឡើងនូវភាពតានតឹង៕