ព័ត៌មានសំខាន់ៗអំពីកម្ពុជា សហរដ្ឋអាមេរិក និងអាស៊ី មានដូចជា៖ រដ្ឋាភិបាលកម្ពុជាកំណត់តម្លៃធ្វើតេស្តជំងឺកូវីដសម្រាប់ជនបរទេស ខណៈតម្រូវឲ្យតម្កល់ប្រាក់៣ពាន់ដុល្លារ។ សម្ព័ន្ធកសិករស្នើរដ្ឋាភិបាលកម្ពុជាបង្កើតប្រព័ន្ធរាយការណ៍បន្ទាន់ សម្រាប់ករណីមន្ត្រីឃុបឃិតឲ្យនាំបន្លែផ្លែឈើផ្ទុកជាតិគីមីពុលចូលប្រទេស។ អ្នករួចជីវិតពីរបបខ្មែរក្រហមដែលបាក់ស្បាតដោយសារអ្នកចូលលួចប្លន់នៅអាមេរិក មិនចង់ឲ្យគេភ្លេចរឿងរ៉ាវពួកគេទេ។ សពលោក George Floyd ត្រូវបានបញ្ចុះនៅក្រុង Houston រដ្ឋ Texas។ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនលើស ២ លាននាក់។ មន្ត្រីកូរ៉េខាងត្បូងព្រមានអំពីការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ លើកទី២ នៅតំបន់ទីក្រុងសេអ៊ូល។ ផ្សារភាគហ៊ុនជុំវិញពិភពលោកធ្លាក់ចុះខ្លាំងក្នុងថ្ងៃព្រហស្បតិ៍។ ចិនថ្កោលទោសអាមេរិករឿងឲ្យយន្តហោះយោធាខ្លួន ហោះពីលើកោះតៃវ៉ាន់។ ពលរដ្ឋអាមេរិក ១,៥លាននាក់បន្ថែមទៀត ដាក់ពាក្យសុំជំនួយអត់ការងារ៕
កម្មវិធីនីមួយៗ
-
28 កុម្ភៈ 2021
ព័ត៌មានពេលព្រឹក៖ ២៨ កុម្ភៈ ២០២១
-
27 កុម្ភៈ 2021
ព័ត៌មានពេលព្រឹក៖ ២៧ កុម្ភៈ ២០២១
-
26 កុម្ភៈ 2021
ព័ត៌មានពេលព្រឹក៖ ២៦ កុម្ភៈ ២០២១
-
25 កុម្ភៈ 2021
ព័ត៌មានពេលព្រឹក៖ ២៥ កុម្ភៈ ២០២១
-
24 កុម្ភៈ 2021
ព័ត៌មានពេលព្រឹក៖ ២៤ កុម្ភៈ ២០២១
-
23 កុម្ភៈ 2021
ព័ត៌មានពេលព្រឹក៖ ២៣ កុម្ភៈ ២០២១