ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក


ព័ត៌មានពេលព្រឹក
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ព្រះអង្គ ​លួន សុវ៉ាត ដែល​សកម្ម​ខាង​សិទ្ធិមនុស្ស បដិសេធ​ការចោទប្រកាន់​រឿង​សន្ទនា​ស្នេហា ខណៈ​ប៉ូលិស​ឆែកឆេរ​ផ្ទះ​របស់​ព្រះអង្គ។ តុលាការ​ខេត្ត​កោះកុង កោះហៅ​បងប្អូន​ ៣ នាក់ ពាក់ព័ន្ធ​នឹង​រឿង​កាន់កាប់​ដី​តំបន់​ការពារ ខណៈ​ឪពុក​របស់​ពួកគេ​ជាប់​ពន្ធនាគារ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្អូន​ប្រុស​លោក Floyd ទទូច​ឲ្យ​អ្នក​តាក់តែង​ច្បាប់​អាមេរិក​បញ្ឈប់​អំពើ​ឃោរឃៅ​របស់​ស្ថាប័ន​ប៉ូលិស។ ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ Georgia មាន​ភាព​ច្របូក​ច្របល់។ អង្គការ​សេដ្ឋកិច្ច​សាកល​ថា ​កូវីដ១៩​ជា​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ។ អ្នក​វិភាគ​ថា​ វិបត្តិ​ជំងឺ​កូវីដ​១៩​ក៏​មាន​ផល​ប៉ះពាល់​ដល់​នយោបាយ​ថៃ​ដែរ។ ផ្សារ​ភាគ​ហ៊ុន​នៅ​ទ្វី​ប​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ភ្លាមៗ​កាល​ពី​ថ្ងៃ​ពុធ ខណៈ​ទី​ផ្សារ​អាស៊ី​មាន​តម្លៃ​ចម្រុះ។ ចិន​​និង​ឥណ្ឌា​ជួប​ប្រជុំ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​នៅ​ព្រំដែន។ អ្នក​ថតរូប​ដ៏​ឆ្នើម​ម្នាក់​ផ្ដិត​យក​ក្ដី​សង្ឃឹម និង​បំណង​ប្រាថ្នា​របស់​សិស្ស​វិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG