ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលថៃស្នើកម្ពុជាផ្ទៀងផ្ទាត់ព័ត៌មានអំពីការចាប់សកម្មជនថៃដាក់បញ្ចូលក្នុងរថយន្តនៅភ្នំពេញ។ អង្គការសិទ្ធិមនុស្សអន្តរជាតិនិងតំបន់អាស៊ានជំរុញរដ្ឋាភិបាលកម្ពុជានិងថៃឲ្យស្វែងរកសកម្មជនថៃដែលត្រូវចាប់ពង្រត់។ ព័ត៌មានអន្តរជាតិមានដូចជា សពលោក George Floyd នឹងត្រូវបញ្ចុះនៅក្រុង Houston នៅថ្ងៃអង្គារនេះ។ បូរីញូវយ៉កបើកសកម្មភាពឡើងវិញដោយអភិបាលរដ្ឋជិះរថភ្លើងក្រោមដីធ្វើគំរូ។ ក្រៅពីរឿងបាតុកម្ម លោក Trump ផ្តោតការយកចិត្តទុកដាក់លើការជាប់ឆ្នោតជាថ្មី។ លោក អូបាម៉ា មានសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកនឹងប្រសើរជាងមុន។ ប្រធានាធិបតីប៊ូរុនឌីបានស្លាប់តែប៉ុន្មានខែមុនត្រូវចុះចេញពីតំណែង។ ប៉ូលិសហុងកុងទប់ស្កាត់បាតុករដែលជម្នះបម្រាមដើម្បីប្រារព្ធខួប១ឆ្នាំនៃមហាបាតុកម្មប្រឆាំងរដ្ឋាភិបាល។ វិបត្តិជំងឺកូវីដ១៩ ទាញអូស្ត្រាលីឲ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ការស្រាវជ្រាវថ្មីមួយថា វីរុសកូរ៉ូណាអាចចាប់ផ្តើមឆ្លងនៅចិនតាំងពីខែសីហាម៉្លេះ ប៉ុន្តែអាជ្ញាធរចិនបដិសេធ៕