កម្ពុជាប្តេជ្ញាដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការក្នុងរយៈពេល៦ទៅ៩ខែ
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលទើបចូលកាន់តំណែងបានប្រកាសចាប់ផ្តើមធ្វើយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការខេត្តក្រុងនិងរាជធានីដែលមានជិត៤ម៉ឺនករណី។ សំណុំរឿងទាំងនោះពាក់ព័ន្ធនឹងគ្រឿងញៀន ទំនាស់ដីធ្លី និងបទល្មើសព្រហ្មទណ្ឌនានា។ នៅក្នុងកម្មវិធី Hello VOA ប្រចាំខែស្តីពីអភិបាលកិច្ចល្អលោក ឱក សេរីសោភក្តិ៍ ដែលជាអ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អនឹងផ្តោតលើដំណោះស្រាយលើការកកស្ទះសំណុំរឿងនិងពន្ធនាគារកកកុញ។ លោក ម៉ែន គឹមសេង ជាអ្នកសម្របសម្រួលកិច្ចពិភាក្សានេះ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន