ព័ត៌មានអំពីកម្ពុជាមានដូចជា ស្ថានទូតថៃប្រចាំនៅកម្ពុជាលើកឡើងថា ពួកគេមិនមានព័ត៌មានទាក់ទងនឹងការបាត់ខ្លួនរបស់សកម្មជនថៃទេ ខណៈអាជ្ញាធរកម្ពុជាអះអាងថាពួកគេក៏មិនស៊ើបអង្កេតករណីនេះដែរ បើគ្មានបណ្ដឹងពីក្រុមគ្រួសារ។ អ្នកធ្លាប់កើតជំងឺកូវីដ១៩បង្ហាញពីផលពិបាកនៃការកើតជំងឺនេះ។ ករណីវិជ្ជមានជំងឺកូវីដ១៩ចុងក្រោយនៅកម្ពុជា ត្រូវបានរកឃើញលើបុរសខ្មែរសញ្ជាតិបារាំង។ កម្ពុជានិងចិនគ្រោងរៀបចំកិច្ចប្រជុំទ្វេភាគីស្តីពីការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ១៩ នៅសប្តាហ៍ក្រោយ។ ព័ត៌មានអន្តរជាតិមានដូចជា ពលរដ្ឋខ្មែរអាមេរិកាំងរួចជីវិតពីរបបខ្មែរក្រហមដែលបាក់ស្បាតដោយអ្នកចូលប្លន់បំផ្លាញ មិនចង់ឲ្យគេភ្លេចរឿងរ៉ាវរបស់ពួកគេ។ ការសិក្សាថ្មីមួយបង្ហាញថា វិធានការរឹតត្បិតជុំវិញពិភពលោកបានសង្គ្រោះជីវិតមនុស្សរាប់លាននាក់ពីជំងឺកូវីដ១៩។ នាយករដ្ឋមន្ត្រីនូវែលសេឡង់ប្រកាសជ័យជម្នះក្នុងការលុបបំបាត់ទាំងស្រុងនូវជំងឺកូវីដ១៩ក្នុងប្រទេស។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់មិនបានទទួលការបញ្ជក់ថាអាមេរិកនឹងបន្ថយទ័ពរបស់ខ្លួននៅអាល្លឺម៉ង់ទេ៕
កម្មវិធីនីមួយៗ
-
២៣ មិនា ២០២៥
វិទ្យុពេលព្រឹក
-
២២ មិនា ២០២៥
វិទ្យុពេលព្រឹក
-
២១ មិនា ២០២៥
វិទ្យុពេលព្រឹក
-
២០ មិនា ២០២៥
វិទ្យុពេលព្រឹក
-
១៩ មិនា ២០២៥
វិទ្យុពេលព្រឹក
-
១៨ មិនា ២០២៥
វិទ្យុពេលព្រឹក