ព័ត៌មានសំខាន់ៗមានដូចជា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាចម្បាំងចំនួន ៤ គ្រឿងទៅកាន់សមុទ្រចិនខាងត្បូងចាប់តាំងពីចុងខែមេសាមក ដើម្បីបង្ហាញថា ជំងឺកូវីដ១៩នឹងមិនបញ្ឈប់សហរដ្ឋអាមេរិកមិនឲ្យប្រឆាំងនឹងការវាតទីដែនសមុទ្ររបស់ចិនទេ។ កាលពីប៉ុន្មានសប្តាហ៍មុននេះ ប្រទេសចិនបានប្តូរឈ្មោះកូនកោះចំនួន ២៥ និងថ្មប៉ប្រះទឹកចំនួន ៥៥ កន្លែង នៅក្នុងសមុទ្រចិនខាងត្បូង ដែលលាតសន្ធឹងពីទីក្រុងហុងកុងទៅដល់កោះ Borneo ដើម្បីពង្រឹងការទាមទាររបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ ជំនួញខាងលក់គ្រឿងស្រវឹងកំពុងលក់ដាច់នៅក្នុងសហរដ្ឋអាមេរិក នៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ប៉ុន្តែក្រុមអ្នកជំនាញខាងសុខភាពមានកង្វល់ថា ការផឹកស្រាច្រើនអាចនាំឱ្យញៀន។ ភ្នំភ្លើង Puhahonu នៅរដ្ឋហាវៃ សហរដ្ឋអាមេរិក ត្រូវបានគេរកឃើញថា ជាភ្នំភ្លើងធំជាងគេបំផុតនៅលើពិភពលោក៕