ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្តអារាម​និង​ព្រះវិហារ​នៅ​រដ្ឋ​មីនីសូតា​មិន​ទាន់​បើកទ្វារ ទោះ​មាន​ការ​ណែនាំ​ឲ្យ​បើក​ដំណើរការ​ក្តី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទោះជា​មាន​ការ​ប្រកាស​ជូន​ដំណឹងពី​ការ​បើក​ទ្វារ​ពាណិជ្ជកម្ម សាលារៀន មធ្យោបាយ​ធ្វើដំណើរ ភោជនីយដ្ឋាន និង​អង្គការ​កន្លែង​ធ្វើការ​នានា ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជម្ងឺ​ឆ្លង CDC ក្តី ក៏​សហគមន៍​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋមីនីសូតា នៅមិនទាន់​សម្រេចចិត្ត​បើក​វត្តអារាម និង​ព្រះវិហារ​គ្រិស្ត​នៅឡើយ​ទេ។ ការ​សម្រេច​នេះ គឺដោយសារ​នៅមាន​ការ​ឆ្លង​រាលដាល​ច្រើន​នៃ​វីរុស​កូរ៉ូណា​នៅ​ឡើយ​ក្នុង​រដ្ឋនេះ ហើយ​ការ​សម្រេច​នេះ​ក៏​ដើម្បី​ការពារ​សុវត្ថិភាព​សហគមន៍​ផងដែរ។ លោក សុខ ខេមរា នៃ​វីអូអេ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន បាន​សម្ភាស​ព្រះតេជគុណ ឥទ្ធិ មុនី ម៉ឹង សាង ព្រះគ្រូចៅអធិការ​វត្ត​មុនីសុតារាម ក្នុងរដ្ឋមីនីសូតា និង​លោក សួស សុខឿត គ្រូ​គង្វាល​ព្រះវិហារ​ខ្មែរ ណាសារីន ក្នុង​រដ្ឋមីនីសូតា អំពី​ដំណើរការ​ព្រះវិហារ​និង​វត្តអារាម នៅពេល​មានការ​ជូនដំណឹង​ពី​រដ្ឋបាល​អាមេរិក​ដូច្នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG