ព័ត៌មានអំពីកម្ពុជាមានដូចតទៅ៖ យុវជនមាតាធម្មជាតិចាប់ផ្តើមយុទ្ធនាការជិះកង់ ទាមទារឲ្យដាក់ «កោះកុងក្រៅ» ជាតំបន់ការពារ។ សហជីពកាន់តែបារម្ភអំពីជីវភាពកម្មករ ខណៈក្រសួងការងារលើកពេលការបើកប្រាក់អតីតភាពការងារទៅឆ្នាំក្រោយ។ កម្ពុជាកោះហៅទូតវៀតណាមសួរនាំរឿងតង់បោះនៅតាមព្រំដែនដែលមិនទាន់ឯកភាពគ្នា។ អង្គការសង្គមស៊ីវិលកម្ពុជាស្នើឲ្យពន្យារពេលដំណើរការគម្រោងវារីអគ្គិសនីហ្លួងប្រាបាង្គរបស់ឡាវ។ ព័ត៌មានអន្តរជាតិមានដូចតទៅ៖ សហរដ្ឋអាមេរិកបន្តមានភាពតានតឹងក្រោយពីបាតុកម្មអស់មួយសប្តាហ៍។ ពលរដ្ឋខ្មែរអាមេរិកាំងបកស្រាយពីអំពើយុត្តិធម៌និងហិង្សាទាក់ទិននឹងការស្លាប់របស់លោក Floyd។ ប្រទេសអូស្ត្រាលីស៊ើបអង្កេតហិង្សាប៉ូលិសអាមេរិកចំពោះអ្នកកាសែតខ្លួន។ នូវែលសេឡង់អាចដកវិធានាការរឹតត្បិតទប់ស្កាត់កូវីដ១៩សំខាន់ៗនៅសប្តាហ៍ក្រោយ៕