វិស័យឯកជនអាមេរិកត្រៀមលក្ខណៈផ្លាស់ប្តូរនៅសម័យក្រោយជំងឺកូវីដ១៩
ខណៈដែលអាមេរិកនិងបណ្តាប្រទេសដទៃទៀតចាប់ផ្តើមដកការដាក់កំហិតបន្តិចម្តងៗ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ សាជីវកម្មធំៗរបស់អាមេរិកកំពុងចង់ស្វែងរកវិធីដើម្បីវិលទៅរកប្រក្រតីភាពមុនជំងឺកូវីដ១៩។ ប៉ុន្តែក្រុមមន្ត្រីបានថ្លែងថា វាទំនងនឹងប្រែក្លាយជាស្ថានភាពធម្មតាថ្មីមួយ ដែលខុសពីមុនពេលមានជំងឺកូវីដ១៩។ អ្នកស្រី Evgeny Maslov ពិនិត្យទៅលើច្បាប់និងបញ្ញត្តិដែលអាចក្លាយជាសកម្មភាពប្រចាំថ្ងៃសម្រាប់ពិភពសាជីវកម្ម។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។