គ្រូបង្រៀន និងសិស្សយល់ថាការរៀនតាមអនឡាញអាចមានការលំបាក
សាលារៀនស្ទើរតែទាំងអស់នៅសហរដ្ឋអាមេរិក បានបិទរហូតដល់ឆ្នាំសិក្សាបន្ទាប់នៅរដូវស្លឹកឈើជ្រុះខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា។ ប៉ុន្តែគ្រូបង្រៀន និងសិស្សសាលាជាច្រើនកំពុងជំរុញឲ្យមានការសិក្សាតាមអនឡាញ បើទោះបីជាការសិក្សាបែបនេះមានការលំបាកសម្រាប់សិស្ស គ្រូបង្រៀន និងឪពុកម្តាយមួយចំនួនក៏ដោយ។ នាង Alexey Gorbachevនៃវីអូអេ រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល។