សហគ្រិនអន្តោប្រវេសន៍សង្ឃឹមថា ជំងឺរាតត្បាតកូវីដ១៩នឹងបញ្ចប់
សហគ្រិនម្នាក់ដែលជាជនអន្តោប្រវេសន៍ កំពុងជួបបញ្ហាប្រាក់ចំណូល ដែលបង្កឡើងដោយរោគរាតត្បាតកូវីដ១៩ រហូតបណ្តាលឲ្យមានការបិទសកម្មភាពក្នុងប្រទេស។ ការណ៍នេះបានបង្កផលប៉ះពាល់ខ្លាំងដល់ការរកស៊ីរបស់អាជីវកររូបនេះ។ លោក Mike O'Sullivan រាយការណ៍ថា អាជីវកររូបនេះ ចង់ឲ្យសកម្មភាពសេដ្ឋកិច្ចបើកដំណើរការឡើងវិញ ប៉ុន្តែក៏សង្ឃឹមថា រោគរាតត្បាតនេះត្រូវបានទប់ស្កាត់ឲ្យត្រឹមត្រូវជាមុនសិនដែរ។ អ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្ដីរាយការណ៍នេះ។