ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សកម្មជនខ្មែររួមគ្នានឹងសហគមន៍អាស៊ីនៅរដ្ឋចចារ​ជំរុញពលរដ្ឋ​បំពេញជំរឿន២០២០


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុមសកម្មជន​ខ្មែរ​អាមេរិកាំងនៅរដ្ឋចចារ​សហការជាមួយនឹងអង្គការនៅក្នុង​​សហគមន៍​អាស៊ី​ដទៃ​ទៀត ​ដើម្បី​ធ្វើ​យុទ្ធនាការ​ជំរុញ​ឱ្យ​សមាជិកសហគមន៍​ខ្មែរ​និង​អាស៊ី​ដទៃ​ទៀត ​បំពេញ​ជំរឿន​ឆ្នាំ​២០២០។ ពួកគេយល់​ថា ​នេះ​គឺជាការចូលរួមក្នុងដំណើរប្រជាធិបតេយ្យ​មួយ​ ដែល​ឈាន​ទៅ​ឱ្យ​អ្នកនយោបាយ​ទទួល​ខុសត្រូវ​ក្នុងការងារ ​ហើយ​សង្ឃឹម​ថា​ សហគមន៍​នឹ​ងទទួលបាន​ការចាប់​​ច្រើន​ពី​ថ្នាក់ដឹកនាំ​រដ្ឋ​និង​រដ្ឋាភិបាល​សហព័ន្ធ។ តទៅនេះ​ជាភាគបញ្ចប់​​នៃ​បទសម្ភាស​របស់​លោក​ ម៉ែន គឹមសេង ​នៃវីអូអេ​ជាមួយ​នឹង​សកម្ម​ជន​នៃ​សមាគម​ខ្មែរ​អាមេរិកាំង​ នៅ​រដ្ឋ​ចចារ​ ដែលមាន​កញ្ញា​ រ៉ា ប៉ិល ជាប្រធាន អ្នកស្រី​ សុភាព ឡែម ជាសហស្ថាបនិក​ អ្នកស្រី​ សុវណ្ណា ប៉ឺធិត ជាសមាជិក​គណៈកម្មាធិការនាយក នាង ម៉ូនីកា នុត ជាលេខាធិការ​ និងកញ្ញា​ ស្តេហ្វានី សំ ជាអ្នក​ទទួល​បន្ទុក​បណ្តាញ​សង្គម​និង​យុវជន៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG