បទសម្ភាស VOA៖ សកម្មជនធ្វើយុទ្ធនាការជំរុញឱ្យខ្មែរអាមេរិកាំងបំពេញជំរឿនឆ្នាំ២០២០
ក្រុមសកម្មជនសហគមន៍នៅរដ្ឋចចារកំពុងតែធ្វើយុទ្ធនាការជំរុញឱ្យពលរដ្ឋខ្មែរអាមេរិកាំងយល់ដឹងពីសារៈសំខាន់នៃជំរឿនឆ្នាំ២០២០និងចូលរួមបំពេញ។ ពួកគេសង្ឃឹមថា លទ្ធផលសុក្រិតមួយនឹងជួយលើកកម្ពស់សហគមន៍ខ្មែរតាមរយៈការបែងចែកថវិកាយកមកដោះស្រាយតម្រូវការដែលមាននៅក្នុងសហគមន៍សម្រាប់រយៈពេល១០ឆ្នាំទៅមុខទៀត និងជាដំណើរការមួយក្នុងការបញ្ចេញសំឡេងរបស់ពួកគេនៅក្នុងសង្គមប្រជាធិបតេយ្យ។ លោកម៉ែន គឹមសេង នៃវីអូអេបានសម្ភាសថ្នាក់ដឹកនាំសមាគមខ្មែរអាមេរិកាំងនៅរដ្ឋចចារពីយុទ្ធនាការនេះ។ សូមលោកអ្នកស្តាប់សេចក្តីដកស្រង់នៃបទសម្ភាសជាមួយនឹងកញ្ញា រ៉ា ប៉ិល ប្រធានសមាគម អ្នកស្រី សុភាព ឡែម សហស្ថាបនិក និងអ្នកស្រី សុវណ្ណា ភឺធិត សមាជិកគណៈកម្មការ៕