ការត្រៀមខ្លួនរបស់ស្រ្តីមានផ្ទៃពោះ ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩
សម្រាប់ពលរដ្ឋអាមេរិកាំងភាគច្រើនការរក្សាគម្លាតពីគ្នា មានន័យថា ត្រូវស្នាក់នៅក្នុងផ្ទះដោយមិនចេញទៅក្រៅបើគ្មានការចាំបាច់ ហើយត្រូវរង់ចាំរហូតដល់ការរក្សាគម្លាតពីគ្នានេះ ត្រូវបានបញ្ចប់។ នេះជាបញ្ហានាំឲ្យតប់ប្រមល់សម្រាប់មនុស្សខ្លះ។ ក៏ប៉ុន្តែ សម្រាប់ស្ត្រីមានផ្ទៃពោះ មានបញ្ហាធំជាងនេះ។ ជាឧទាហរណ៍ ពួកគេត្រូវគិតដល់ថា តើវីរុសកូវីដ១៩នេះ អាចឆ្លងពីម្តាយទៅទារកដែលទើបនឹងកើតរបស់ពួកគេបានដែរ ឬ ទេ? តើម្តាយដែលមានផ្ទុកវីរុសនេះ អាចបំបៅដោះកូនបានទេ? តើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យទារកដែលទើបតែកើត មានសុវត្ថិភាព? អ្នកស្រី Anna Nelson នៃ VOA រាយការណ៍អំពីរឿងនេះ ពីទីក្រុងញូវយ៉ក។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល។