ការរាលដាលកូវីដ១៩ នាំឲ្យមានការចោទសួរអំពីអនាគតនៃលទ្ធិប្រជាធិបតេយ្យក្នុងពិភពលោក
នៅជុំវិញពិភពលោក អាជ្ញាធរកំពុងដាក់កំរិតជាច្រើនដែលមិនដែលមានពីមុនមក ទៅលើសេរីភាពរបស់ពលរដ្ឋ ដើម្បីព្យាយាមរារាំងដល់ការរាលដាលកូវីដ១៩។ ក៏ប៉ុន្តែ បណ្តាអង្គការសិទ្ធិមនុស្សព្រមានថា រដ្ឋាភិបាលខ្លះកំពុងតែប្រើប្រាស់ភាពអាសន្នដើម្បីក្តាប់អំណាច។ នៅក្នុងកម្មវិធីមួយដែលមានច្រើនភាគ វីអូអេនឹងពិនិត្យមើលថា វិធីដែលនាំឲ្យមានការភ័យខ្លាចថា វិបត្តិសុខភាពត្រូវយកមកប្រើប្រាស់ដើម្បីបិតមាត់អ្នករិះគន់ និងគាបសង្កត់លើសិទ្ធិក្នុងលទ្ធិប្រជាធិបតេយ្យ សូម្បីតែនៅក្នុងបណ្តាប្រទេសដែលលទ្ធិប្រជាធិបតេយ្យបានចាក់ឬសហើយក៏ដោយ។ លោក Henry Ridgewell រាយការណ៍អំពីរឿងនេះ ពីទីក្រុងឡុងដ៍។ លោក ប៉ូច រាសី សូមជូនសេចក្តីប្រែសម្រួល។