ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ អ្នក​កើត​ជំងឺ​កូវីដ​១៩​មុន​គេ​ក្នុង​ប្រទេស​កម្ពុជា​ប្រាប់​បទ​ពិសោធន៍​ជា​ការ​ដាស់តឿន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ថ្ងៃ​ទី​៧​ខែ​មីនា​នេះ ​ក្រសួង​សុខាភិបាល​ប្រទេស​កម្ពុជា​បាន​ប្រកាស​ជា​លើក​ដំបូង​​ពីបុរស​ជន​ជាតិ​ខ្មែរ​ម្នាក់ ​វ័យ​៣៨​ឆ្នាំ​ រស់​នៅក្នុង​ខេត្ត​សៀមរាប​ បាន​ឆ្លង​ជំងឺ​កូវីដ១៩។​ អ្នក​កើត​ជំងឺ​កូវីដ​១៩​នេះ​ ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ ចាប់​តាំង​ពី​ថ្ងៃ​ទី​៤​ខែ​មីនា​ រហូត​ដល់​ថ្ងៃ​ទី​២៦​ ខែ​មីនា ​ទើប​បាន​ដឹង​លទ្ធ​ធ្វើ​តេស្ត​ថា​ អវិជ្ជមាន។​ នៅ​ថ្ងៃ​ទី​៣០ ​ខែ​មីនា ​ទើប​ខាង​មន្ទីរ​ពេទ្យ​អនុញ្ញាត​ឲ្យលោក​ចេញ​ទៅ​ផ្ទះ។​ ការ​ធ្វេស​ប្រហែស​តែ​បន្តិច ​ការ​ជឿ​ទុក​ចិត្ត​ និង​ការ​គិត​ថា ​មិន​អី​គឺ​អាច​ធ្វើ​ឲ្យ​យើង​ឆ្លង​ជំងឺ​កូវីដ​១៩​ បាន​ដោយ​ងាយ។​ ទាំង​នេះ​គឺ​ជា​បទ​ពិសោធន៍​របស់​អ្នក​ជំងឺ​កូវីដ​១៩​ មុន​ដំបូង​គេ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក ​ពិន ថៃមុនី ​ដែល​បាន​ដាស់​តឿន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ក្នុង​ការ​ការពារ​ពី​ជំងឺ​នេះ។​ អ្នកស្រី ​ធីតា វីន​ បាន​សម្ភាស​លោក​ ពិន ថៃមុនី​ ជា​អ្នក​គ្រប់គ្រង​ទូទៅ​សាខា​ខេត្ត​សៀមរាប ​នៃ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ធ្វើការ​នៅ​ជប៉ុន។ ​កិច្ច​សម្ភាសន៍​នេះ​និយាយ​អំពី​បទ​ពិសោធន៍​ក្នុង​អំឡុង​ពេល​លោក​ផ្ទុក​ជំងឺ​កូវីដ១៩។ លោក​បាន​ឲ្យ​ដឹង​ថា​ ក្រៅពី​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្រ្ត​របស់​គ្រូពេទ្យ ​កម្លាំង​ចិត្ត គឺ​មាន​សារៈ​សំខាន់​មួយ​ផង​ដែរ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​នេះ៕

XS
SM
MD
LG